គ្រឿងញៀនធ្វើឲ្យអ្នក និងគ្រួសារអន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ ថ្ងៃទី១៣ ខែកុម្ភៈ៖ បង្ក្រាប៣៩ករណី ឃាត់ខ្លួន៥៥នាក់
13-02-2020 18:00
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៩ករណី ក្នុងនោះ ករណីប្រើប្រាស់១៩ករណី, ជួញដូរ២០ករណី និងឃាត់ខ្លួនជនសង្ស័យ៥៥នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,១៧១ករណី ឃាត់មនុស្ស២,៣៦៤នាក់ (ស្រី១៣៥នាក់)៕