(ភ្នំពេញ)៖ ក្រុមហ៊ុន LDI ENTERPRISE ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ នាឡិកាស្វីស និងជប៉ុន ដែលជាម៉ាកសញ្ញា (brand) CITIZEN ដែលជាម៉ាកសញ្ញា មានការពេញនិយមខ្លាំង ពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា បានប្រកាសលក់បញ្ចុះតម្លៃលើប្រភេទនាឡិការបស់ខ្លួនចំនួន៣០% គ្រប់សាខាទាំងអស់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០នេះ ដើម្បីជាការចូលរួមអបអរថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភះ។
ការបញ្ចុះតម្លៃនេះមាននៅតាមទីតាំងដូចជា ៖ Swiss watch Center, CITIZEN MB Shop ផ្សារថ្មី , ផ្សារទំនើប AEON 1 និងផ្សារទំនើប AEON 2 , ផ្សារទំនើប CITY MALL, ផ្សារទំនើប Lucky mall សៀមរាប, ផ្សារទំនើប heritage walk សៀមរាប និង CITIZEN NAGA CITY WALK ។
សូមបញ្ជាក់ថា ក្រុមហ៊ុន LDI ENTERPRISE បាននាំចូលផ្តាច់មុខនាឡិកាដៃម៉ាក CITIZEN តាំងពីឆ្នាំ២០១៤មកម្លេះ។ ក្នុងរយ:ពេល៦ឆ្នាំចុងក្រោយនេះ បានដំណើរការហាងជាច្រើនក្នុងរាជធានីភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម និងមានគម្រោងបើកនៅខេត្តព្រះសីហនុក្នុងពេលឆាប់ៗនេះផងដែរ៕