(តាកែវ)៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័មជាទីបំផុត ដោយដាច់ក្បាលចេញពីខ្លួន ខណៈកំពុងតែធ្វើកាំជ្រូចនៅផ្ទះរបស់ខ្លួន ស្រាប់តែកាំជ្រួចបានផ្ទុះតែម្ដង។
ហេតុការណ៍ផ្ទុះកាំជ្រួច បានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា ពិតជាមានករណីផ្ទុះកាំជ្រួចពិតមែន ដោយជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុខាងលើ។
លោកអភិបាលស្រុកបានបន្តថា ដំបូងសន្និដ្ឋានថា មូលហេតុផ្ទុះនេះ គឺបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រូចផ្ទះបណ្ដាលឲ្យជនសាកសពជនរងគ្រោះដាច់ខ្ទេចខ្ទី តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងតែបន្តសាកសួរប្រពន្ធជនរងគ្រោះ និងអ្នកនៅក្នុងហេតុការណ៍នេះបន្តទៀត៕