(ភ្នំពេញ)៖ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែជិតមកដល់ ទាំងយុវវ័យ និងទាំងអ្នកមានគូស្រករ ហើយខ្លះកំពុងជ្រួលច្របល់ខ្វល់ថា នឹងទិញអ្វីឱ្យមនុស្សជាទីស្រឡាញ់ ឬក៏ទៅណានៅថ្ងៃពិសេសនេះ។
តែសម្រាប់ទិវានៃក្ដីស្រលាញ់ឆ្នាំនេះ សម្រាប់អ្នកស្រុកមេមត់ ប្រាកដជាសប្បាយប្លែកតែម្ដង ដោយសារតែកម្មវិធីប្រគំតន្ត្រី Cambodia Brew the Beat នឹងអញ្ជើញវត្តមានកំពូលតារាចម្រៀងជាច្រើនរូបទៅសម្តែង ដែលនឹងរួមបញ្ចូលទាំងការបកស្រាយចម្រៀងបែបមនោសញ្ចេទនា និង ញាក់កន្ត្រាក់អារម្មណ៍ពោរពេញដោយក្ដីស្រឡាញ់ ដែលនឹងធ្វើឡើងនៅទីរួមស្រុកតែម្តង នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ខាងមុខនេះ ដើម្បីឱ្យបុណ្យនៃក្តីស្រឡាញ់នេះកាន់តែរំភើបជាពិសេសសម្រាប់យុវវ័យតែម្តង។
តារាចម្រៀងកំពូលៗពីផលិតកម្មហង្សមាសជាច្រើនរូប នឹងបង្ហាញខ្លួននៅលើទឹកដី ស្រុកមេមត់ មានដូចជា លោក ខេមរៈ សេរីមន្ត សុខ ស្រីនាង ហ្សូណូ វី ឌីណែត សុខ សីឡាលីន គ្រី ថៃពៅ លោក វង្ស តារារតនា និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នៅទីតាំងតារាងបាល់ទាត់ខ្នងក្រពើចាប់ពីម៉ោង ៦ល្ងាចតទៅ៕