(រតនគិរី)៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងស្ថានភាពរដ្ឋបាលនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានក្រសួងមុខងារសាធារណៈប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានលោក មួង ប៉ាង អភិបាលរងខេត្ត និងលោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។
លោក មួង ប៉ាង បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈតែងតែ បានសហការជាមួយរមន្ទីរមុខងារសាធារណៈខេត្ត បានរៀបចំឲ្យមានសិក្ខាសារសំខាន់ៗ នៃច្បាប់លិខិតដែលពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីបានជាច្រើនកន្លងមក។
លោកអភិបាលរងខេត្តបន្តថា ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពមន្រ្តីរជំនាញក្នុងរតនគិរី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រុមការងារបច្ចេកទេស នឹងធ្វើការបង្ហាត់ផ្ទាល់នូវទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា។
ក្នុងបរិការណ៍ នៃកំណែទម្រង់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រសួងមុខងារសាធារណៈ ដើម្បីបំពេញ និងការក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ និងកំណែទម្រង់រដ្ឋបាលជាក់ស្តែង មន្ត្រីរាជការស៊ីវិលបានទទួលចំណេះដឹងបន្ថែមទៀតតាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ៕