Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបល្បែងស៊ីសងនៅស្រុកស្អាង, នគរបាលឃាត់ខ្លួនមនុស្ស ៩នាក់ យកទៅអប់រំ

12-02-2020 11:09

(កណ្ដាល)៖ នគរបាលស្រុកស្អាង បានឃាត់ខ្លួនមនុស្ស ៩នាក់ ម៉ូតូ ៧គ្រឿង បៀរ ២ហ៊ូ និងថវិការមួយចំនួន នៅក្នុងការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (លេងបៀរ) នៅចំណុចខាងលើ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាងដូចមានខាងលើតែម្ដង។

អ្នកទាំង ៩នាក់ នឹងត្រូវធ្វើការអប់រំពីករណីលេងល្បែងនេះ ។

ជនសង្ស័យចំនួន០៩នាក់មានឈ្មោះរួមមាន៖

*១. ឈ្មោះ សែម យី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ
*២. ឈ្មោះ ធី ថា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ
*៣. ឈ្មោះ ឈឹម វន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ
*៤. ឈ្មោះ ម៉េង សោភី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ
*៥. ឈ្មោះ រី ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការនី
*៦. ឈ្មោះ វ៉ិច ស្រូយ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ
*៧. ឈ្មោះ ហេង សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មការិនី
*៨. ឈ្មោះ ត្រាយ គីមហៃ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ
*៩. ឈ្មោះ ចាន់ វ៉េត ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ៕