(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្តីជូនដំណឹង អំពីការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យានៃប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់អ្នកវិនិយោគ ក្នុងការស្នើសុំពាក់ព័ន្ធនឹងការនាំចូលយថាប្រភេទទំនិញ សម្រាប់បម្រើឲ្យការអនុវត្តគម្រោងវិនិយោគ។

យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈនេះ CDC បានបញ្ជាក់ថា អ្នកវិនិយោគទាំងអស់ អាចបំពេញសំណើសុំនាំចូលយថាប្រភេទមុខទំនិញ បម្រើឲ្យផលិតកម្មរបស់ខ្លួន តាមរយៈគេហទំព័រ https://live.nsw.gov.kh

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖