សូមកុំធ្វើឱ្យសាច់ញាតិជនរងគ្រោះស្រក់ទឹកភ្នែក ព្រោះតែការបើកបរធ្វេសប្រហែសរបស់អ្នក! ស្លាប់៣នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែកុម្ភៈម្សិលមិញ
12-02-2020 06:43
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៧នាក់ ក្នុងនោះមិនពាក់មួក៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន និងមិនគោរពសិទ្ធិ៕