(កំពង់ចាម)៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់នឹង១ ដែលជាលទ្ធផលតានតឹងបំផុត។
លោក តូ វណ្ណ ថាន់ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានលើកឡើងថា ទម្រាំក្រុមរបស់ខ្លួនបានក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលកំពង់ចាមនេះ បានត្រូវឆ្លង កាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗជាច្រើន ហើយកត្តាដែលជំរុញឲ្យក្រុមជោគជ័យ កើតឡើងពីការរួបរួមសាមគ្គីគ្នាលេងក្នុងទម្រង់យល់ចិត្តគ្នា។ លោកក៏បានប្តេជ្ញាចិត្តថា និងបន្តខិតខំប្រឹងបង្កើនការហ្វឹកហាត់ទ្វេដងបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ គឺប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្ត ដែលសុទ្ធសឹងជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ។
ក្រុមបាល់ទាត់កំពង់ចាម FC ដែលជាជើងឯកប្រចាំមណ្ឌលខេត្តកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្ត ១,៥០០ដុល្លារ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជើងឯករងទទួលបានរង្វាន់ ១,០០០ដុល្លារ ក្រុមបាល់ទាត់ កុកស ចំណាត់លេខ៣ ទទួលបានថវិកា ៥០០ដុល្លារ ក្រុមបាល់ទាត់ MEMBER FOX A ជាប់ចំណាត់លេខ៤ ទទួលបានថវិកា២០០ដុល្លារ និង៣ក្រុមទៀត មានក្រុមបាល់ទាត់ KING LION, JUSTICE FT និងក្រុមបាល់ទាត់អ្នកប្រម៉ាញ់ទីក្រុង ឈ្នះកៅអីឡើងទៅប្រជែងវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។
សូមជម្រាបថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ មានខេត្តចូលរួមចំនួន៦ មានស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ម្ចាស់ផ្ទះសរុប៧៧ក្រុម ហើយសម្រាប់មណ្ឌលកំពង់ចាមនេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះ ឡើងទៅប្រកួតវគ្គ ផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញ មានឱកាសប្រកួតផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាដោយការទទួលខុសត្រូវ៕