(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាព ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ ដែលទទួលបានពីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីស្នងការរង, លោកអនុប្រធានផែន, នាយ នាយរងការិយាល័យ, នាយ នាយរងផ្នែករហូតដល់មន្ត្រី នៃផែនការងារនគរបាលសណ្តាប់ធ្នាប់, ការិយាល័យនគរបាលទេសចរណ៍, ផ្នែកបេតិកភណ្ឌ, នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា, អធិការ អធិការរង, នាយ នាយរងផ្នែករហូតដល់មន្ត្រីទទួលការងារផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង១០។
គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគ្រោះថ្នាក់ និងជនរងគ្រោះ, រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បញ្ចៀសបានកកស្ទះ ដែលធ្វើឲ្យប៉ះពាល់ និងការខាតបង់នូវអត្ថប្រយោជន៍ និងសង្គម។
លើកកម្ពស់ថែមទៀតនូវស្មារតីចូលរួមគោរពអនុវត្តច្បាប់ប្រើប្រាស់, ដាក់ចេញវិធានការដើម្បីពង្រឹងគុណភាព ក្នុងការដោះស្រាយច្បាប់ស្តីពីចរាចរណ៍, រៀបចំកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើប្រតិបត្តិការ៕