(ភ្នំពេញ)៖ ពីអ្នកលក់ដូរតូចតាចម្នាក់នៅតាមផ្សារ អ្នកស្រី យាន ស្រីរ័ត្ន បានអភិវឌ្ឍន៍ខ្លួនក្លាយជា ម្ចាស់ដេប៉ូ N.N.P ផ្តាច់មុខប្រចាំខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកស្រី យាន ស្រីរ័ត្ន បានក្លាយជាម្ចាស់ដេប៉ូ N.N.P ផ្តាច់មុខប្រចាំខេត្តកំពង់ឆ្នាំង ដែលរកចំណូលបានខ្ទង់ពាន់ដុល្លារ និងមានលុយរាប់ម៉ឺនដុល្លារដាក់ធនាគារ ហើយមានលុយទិញឡានទំនើប និងផ្ទះមួយល្វែង។ នេះសុទ្ធសឹងតែជាសមិទ្ធិផល ដែលបានមកពីការលក់គ្រឿងសំអាងម៉ាក់ N.N.P នាំចូលពីក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី។
ការលើកឡើងរបស់អ្នកស្រី យាន ស្រីរ័ត្ន បានធ្វើឡើងនៅក្នុងសិក្ខាសាលារៀបចំនៅសណ្ឋាគារអ៊ីរ៉ា នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើននាក់ទៀត។
អ្នកស្រី យាន ស្រីរ័ត្ន បានរៀបរាប់ថា ដំបូងឡើយនៃការចាប់ផ្តើមរកស៊ីជាមួយ N.N.P គឺមានការលំបាកខ្លះៗដែរ តែលោកស្រី បានខិតខំប្រឹងប្រែង និងតស៊ូ ទាំងការចុះទីផ្សារ និងការស្វែងរកតំណាង ចែកចាយនៅក្នុងខេត្តកំពង់ឆ្នាំង។ ទោះមានការលំបាកយ៉ាងណាដោយ ឲ្យតែយើងចេះដាក់គោលដៅ ឲ្យច្បាស់លាស់ ហើយនិងចេះក្នុងការគ្រប់គ្រងថវិកាឲ្យបានត្រឹមត្រូវនោះ ការរកស៊ីរបស់យើង ក៏រីកចម្រើន និងដើរទៅមុខជាក់ជាមិនខាន។
និយាយមកដល់ចំណុចនេះ អ្នកស្រី យាន ស្រីរ័ត្ន ក៏មិនភ្លេចបង្ហាញពីមូលហេតុ ដែលលោកស្រី បានសម្រេចចិត្តដាក់ដើនទុនជាមួយ N.N.P ដែរ។ លោកស្រី បានបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នាំចូលគ្រឿងសំអាង N.N.P ផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា គឺស្របតាមច្បាប់ ហើយផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យ។ នេះជាគុនសម្បត្តិនៃផលិតផល គ្រឿងសំអាង N.N.P។
នៅក្នុងសិក្ខាសាលានាថ្ងៃនេះ អ្នកស្រី ទ្រី ដាណា ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាង៧ម៉ឺននាក់ បានបញ្ជា់បន្ថែមថា សិក្ខាសាលានាថ្ងៃនេះ បានផ្តល់អត្ថបរយោជន៍ជាច្រើនទៅដល់តំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើន។
លោកស្រី បានបន្ថែមទៀតថា ក្រុមហ៊ុនដាណាទ្រី បានដាក់ចេញនូវគោលការណ៍ជាច្រើន ជាពិសេសសម្រាប់សិក្ខាសាលាគ្រប់ខេត្តក្រុងទាំងអស់ គឺក្រុមហ៊ុន មិនបានកំណត់ឲ្យលក់សំបុត្រចូលរួមនោះទេ ហើយសិក្ខាកាមចូលរួមទាំងអស់ គឺសុទ្ធតែជាតំណាងចែកចាយ និងតំណាងដេប៉ូ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
អ្នកស្រី ទ្រី ដាណា ថានេះជាវេទិកា ដែលតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P គ្រប់រូប ត្រូវត្រង់ស្រាប់ស្តាប់ និងយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងយុទ្ធសាស្រ្តល្អៗ ក្នុងការប្រកបអាជីវកម្ម ជាពិសេសគឺអាចយកទៅអនុវត្តបន្ត ដើម្បីពង្រឹងអាជីវកម្មលក់គ្រឿងសម្អាង N.N.P ឲ្យកាន់តែដាច់ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន។
គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណជិត៧ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ N.N.P ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ។ នៅពេលដ៏ខ្លីខាងមុខនេះ អ្នកស្រី ទ្រី ដាណា នឹងបើកអាជីវកម្មថ្មីស្រឡាងបន្ថែមមួយទៀត គឺការនាំចូលកាបូបដែលមាន Brand បង្កើតឡើងដោយលោកស្រីផ្ទាល់ គ្រោងនាំយកមកចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាផងដែរ៕