(មណ្ឌលគិរី)៖ សត្វដំរីព្រៃ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ នៅស្រុកកែវសីមា នៅខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចស្រុកជួយសង្រ្គោះបានហើយ។ នេះបើតាមការឱ្យដឹងពីលោក នួន សារ៉ន អភិបាលស្រុកកែវសីមា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក នួន សារ៉ន បានឱ្យដឹងថា សត្វដំរីព្រៃ ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទំនងវាធ្លាក់តាំងពីពេលយប់មិញមកម្ល៉េះ។ វាជាសត្វដំរីឈ្មោលធំពេញវ័យមួយក្បាល៕