(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កន្លងមកស្ថានភាពចរាចរណ៍នៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ មានការកកស្ទះខ្លាំង ដោយសារកំណើនយានយន្តដ៏គំហុក ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរាជធានីភ្នំពេញ ។
ដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរចរ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធា រណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រ នៃទី ក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖
*ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។
*ទី២ ៖ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង រប ស់រដ្ឋបាលរាជធានីភ្នំពេញ៖