(បន្ទាយមានជ័យ)៖ អតិថិជនតាមបណ្ដាខេត្តផ្សេងៗ ស្ទើរទូទាំងប្រទេសកម្ពុជា ត្រូវរង្វាន់៥០លានរៀលពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា រូបរាងថ្មី។ ខេត្តដែលរកឃើញអ្នកឈ្នះរង្វាន់៥០លានរៀលដំបូងគេបង្អស់ គឺចាប់ផ្តើមពីខេត្តឧត្តរមានជ័យ ដែលបានទៅលើអតិថិជនឈ្មោះ បឿក ហឿយ និងនួន ចន្ថា, បន្ទាប់មកខេត្តកំពង់ស្ពឺ លោក ម៉ម សុផាន់ណា, ខេត្តកំពង់ចាម លោក ផាន់ ស្រួច, ខេត្តសៀមរាប លោកស្រី តាំង សុខណា លោក ហេង ឈុនអ៊ឹម និងលោកស្រី ជឿន សុគុណ, ហើយទៅដល់ខេត្តកណ្តាលគឺលោក វិត វឿន, បន្ទាប់មកចុះទៅខេត្តកំពត លោក ណុប ចន្ថន, ក្រោយមកទៀត ខេត្ត ព្រៃវែង លោកស្រី ភោគ គា, ឆ្លងទៅដល់ស្វាយរៀង លោក ពៅ អាន រួចមកដល់ខេត្តតាកែវ លោកផាន់ ឌុចឌី, បន្តមកដល់កំពង់ឆ្នាំង លោកស្រី ស៊ុ សាលី, រីឯបាត់ដំបងវិញ ឈ្មោះ រស់ សុភ័ក្ស ធ្លាក់មកដល់កំពង់ធំមានលោក អ៊ីវ ធាន, មានសំណាងឆ្លងទៅដល់លោក ណាង សុភា និង វុន វណ្ណា ឯខេត្តបន្ទាយមានជ័យនៅចុងក្រោយគេ នាពេលថ្មីៗនេះ។
លោក វុន វណ្ណា មកពីស្រុកព្រះនេត្រព្រះដែលឈ្នះរង្វាន់៥០លានរៀលចុងក្រោយគេនេះ បានរៀបរាប់ទាំងមុខមាំថា៖ «ខ្ញុំនឹងយកប្រាក់រង្វាន់នេះទៅជួយពង្រីកមុខរបរសម្អាងការ ប្រពន្ធខ្ញុំឲ្យកាន់តែកាក់កបជាងសព្វថ្ងៃ ដោយសារយើងកំពុងត្រូវការសម្ភារសម្អាងការមួយចំនួនបន្ថែម ដើម្បីបង្កើនគុណភាពនៃការតុបតែងសម្រស់អតិថិជនរបស់យើងឲ្យកាន់តែស្រស់ស្អាតថែមទៀត»។
លោកបន្តថា រង្វាន់៥០លានរៀលនេះ ត្រូវចំពេលល្អណាស់ ព្រោះពេលនេះជារដូវកាលអាពាហ៍ពិពាហ៍ ហើយលោកមានអតិថិជនច្រើនកក់សម្អាងការរបស់លោករួចហើយផងដែរ៕
ពិសាដោយការទទួលខុសត្រូវ!