(ភ្នំពេញ)៖ ទីបំផុតកម្មវិធីប្រម៉ូសិនដ៏អស្ចារ្យ ក្នុងឱកាសបុណ្យចូលចិន ទទួលបានកាដូពិសេសភ្លាមៗ និងឱកាសឈ្នះរង្វាន់សរុបរហូតដល់ ២០,០០០ដុល្លាររបស់ក្រុមហ៊ុន Panasonic បានរកឃើញ និងប្រគល់រង្វាន់ដល់អតិថិជន មានសំណាងទាំង២៣រូប។
ចំពោះអ្នកឈ្នះរង្វាន់ធំទី១ សម្រាប់ឈុតគ្រឿងបរិក្ខារក្នុងផ្ទះដ៏ទាន់សម័យ (រួមមានទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ម៉ាស៊ីនបូមធូលី និងឆ្នាំងអ៊ុត) បានទៅលើអ្នកនាង ពៅ ពេជ្រ មកពីខេត្តត្បូងឃ្មុំ។
រង្វាន់ទី២៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះបាយចំនួន១រង្វាន់ (រួមមានទូទឹកកក ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក និងម៉ាស៊ីន Microwave) បានទៅលើ លោក រុំ សោភណ័្ឌ រស់នៅរាជនាធីភ្នំពេញ។
រង្វាន់ទី៣៖ ឈុតគ្រឿងបរិក្ខារថែរក្សាសម្រស់ចំនួន១រង្វាន់ (រួមមានម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកោពុកមាត់ ម៉ាស៊ីនម៉ាស្សាមុខ និងម៉ាស៊ីនគៀបសក់) បានទៅលើលោក ហ្វូ វណ្ណា រស់នៅរាជនាធីភ្នំពេញ។
ដោយឡែកអតិថិជន២០រូបផ្សេងទៀត ដែលមានសំណាងឈ្នះរង្វាន់លួងចិត្តរួមមាន៖ ផូ ផាណែត, ឌី សុភក្រ័, ឡូយ ស្រីលីស, នាង ស៊ីថា, នុត ស្រីមុំ, ឡោ គឹមលី, លី សុផាដាវីន, ទេព រ៉ូហ្វី, វង្ស វុទ្ធីនី, សន ផាននី, ទិត ផាន់និត, សុខនី, So Navy, ចាន់ សុផល, ប្លោក នរ៉ា, តូម៉ូកុ អ៊ីនូអឺអេ, ឌីន ដាឡែត, ប៉ុក ស្រីម៉ុមរ៉ូវណ្ណា, អាង, សុខា និងអៀង សុខា។ អ្នកឈ្នះម្នាក់ៗ អាចជ្រើសរើសផលិតផលមួយ ក្នុងចំណោមផលិតផល ឆ្នាំងអ៊ុតសម្លៀកបំពាក់អត់ខ្សែ Cordless Iron (NI-WL41) ម៉ាស៊ីនទឹកក្រឡុក Blender (MX-V310) ឬម៉ាស៊ីនគៀបសក់ Hair Dryer (EH-NA32)។
អ្នកតំណាងក្រុមហ៊ុន Panasonic កម្ពុជា បានឲ្យដឹងថា កម្មវិធីប្រម៉ូសិនដ៏អស្ចារ្យអបអរបុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។
អ្នកឈ្នះរង្វាន់នីមួយៗសប្បាយរីករាយ ខណៈពួកគាត់បានទិញផលិតផល ដែលមានគុណភាពល្អមួយ យកទៅប្រើប្រាស់ហើយ នៅមានឱកាសឈ្នះឈុតរង្វាន់ធំ ដែលធ្វើឲ្យក្នុងផ្ទះរបស់គាត់កាន់តែទំនើបទាន់សម័យមួយកម្រិតទៀត។
ក្រុមហ៊ុន Panasonic សូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងជ្រើសរើសប្រើ Panasonic សម្រាប់គេហដ្ឋាន និងកន្លែងការិយាល័យ ដែលធ្វើឲ្យជីវិតរបស់ពួកគាត់ កាន់តែទាន់សម័យ និងងាយស្រួល។
សម្រាប់អតិថិជនទាំងអស់ ដែលចង់ជាវផលិតផលសុទ្ធ មានការធានាត្រឹមត្រូវពីក្រុមហ៊ុន លោកអ្នកអាចរកជាវបាននៅតាមហាងដៃគូ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ផ្សារទំនើបអ៊ីអន ហាងណូជីម៉ា និងហាងសប្បាយណាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia ៕