Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រលាញ់ជីវិតអ្នកសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី៨ ខែកុម្ភ:៖ បង្ក្រាប២១ករណី ឃាត់ខ្លួន៨៦នាក់

08-02-2020 19:08

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនជនសង្ស័យ៨៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,០៣៦ករណី ឃាត់មនុស្ស២,១១៧នាក់ (ស្រី១៣០នាក់)៕