(ព្រៃវែង)៖ សន្តិបណ្តិត នេត សាវឿន បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សាលា១ខ្នង ដែលមាន២ជាន់ មាន១២បន្ទប់ តម្លៃជាង២០ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយថ្លៃថ្លា របស់សម្តេចកក្រឡាហោម ស ខេង នៅវិទ្យា ល័យហ៊ុនសែន ពានរោងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ លោក អ៉ី សុខឃី និងលោក លឹម សុខារស្មី រួមនឹងប្រធាន-អនុប្រធានក្រុមការងារ ចុះជួយឃុំពានរោងតំណាងដ៏ខ្ពង់ខ្ពស់សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយ អន្ទរ និងកញ្ច្រៀច និងសហការី និងលោកអភិបាលរង និងថ្នាក់ដឹកនាំស្រុកស្វាយអន្ទរ ថ្នាក់ដឹកនាំឃុំពានរោងប្រធានភូមិទាំង២១ ព្រះសង្ឃ, តាជីយាយជី, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស សរុបប្រមាណជាង៥០០អង្គ/នាក់ បានប្រារព្ធពិធីគ្រងពាលីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់សាលា១ខ្នង២ជាន់១២បន្ទប់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណ:បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេ ត្តព្រៃវែង និងបាត់ដំបង ផ្តល់ជូនលោក គ្រូអ្នកគ្រូសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនពានរោង ឃុំពានរោងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សូមរំលឹកថា នាឱកាសសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធផលនានា នៅវត្តព្រៃជ្រាំងឃុំពានរោងកាលពីថ្ងៃ ទី៧ខែធ្នូឆ្នាំ២០១៩ ព្រះសង្ឃលោក គ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋបានបិណ្ឌបាត និងគោរពស្នើសុំ សម្តេចនូវអារគារ១ខ្នង២ជាន់១២បន្ទប់ ហើយសម្តេវបានសម្រេចផ្តល់ជូនតាមសំណើរ។
ជាមួយគ្នានោះដែរ លោក អ៉ី សុខឃី តំណាងដ៏ខ្ពង់ខ្ពស់សន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង និងសន្តិបណ្ឌិត នេត សាវឿន និងរំលឹកពីការយកចិត្តរបស់ ស ម្តេច និងលោក ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូ។
លោកបានបានស្នើដល់ ក្រុមជាងជួសជុលទាំងអស់ ត្រូវយកចិត្តទុកដាក់សាងសង់អោយត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គិតគូរពីសោភ័ណ្ឌភាពគុណភាពសំណង់ ដើម្បីធានាសល់ការប្រើប្រាស់ ដោយសុវត្ថភាពនិងយូរអង្វែង។
លោក អ៉ី សុខឃី ក៏បានស្នើដល់អាជ្ញាធរឃុំ ភូមិ និងលោកគ្រូអ្នកគ្រូ សហការគាំទ្រការសាងសង់អោយដំណើរបានល្អ៕