(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់គួរស្រូវ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារការប្រារព្ធពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ អូរចំបក់ និងទៅដល់អង្គតាសោម ខេត្តតាកែវ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ពិធីបើកការដ្ឋាននេះនឹងធ្វើឡើងនៅវេលាម៉ោង០៦៖០០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋាបាលរាជធានីភ្នំពេញ៖