(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមការងារធនាគារពិភពលោក (world Bank) ដើម្បីពិភាក្សា និងប្រមូលព័ត៌មានអំពីស្ថានភាព នៃការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន និងគ្រប់គ្រងទីលានចាក់សំរាម។
គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាគ្រប់គ្រងសំណង់រឹង និងសំណល់ប្លាស្ទិក ក្នុងក្រុងសាកល្បងនៅកម្ពុជា។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «គម្រោងនេះនឹងផ្ដល់ហិរញ្ញប្បទានដល់ការវិនិយោគការគ្រប់គ្រងសំណល់រឹង នៅទីលានចាក់សំរាម (ក្នុងតំបន់) និងហេដ្ឋារចនាសម្ព័ន្ធសំណល់រឹងផ្សេងៗ លិខិតបទដ្ឋានគតិយុត្ត និងការកសាងសមត្ថភាពជាតិនៅថ្នាក់ជាតិ និងក្នុងស្រុក ព្រមទាំងការបង្កលក្ខខណ្ឌអំណោយផលដល់វិស័យឯកជនកាន់តែបំពេញការងារល្អប្រសើរជាងមុន»៕