(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និងសង្គ្រោះ។
ព្រមជាមួយគ្នានោះផងដែរ ជារៀងរាល់ឆ្នាំលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឲ្យមានកម្មវិធីប្រលងកាយ សម្បទា ដែលជាការជម្រុញទឹកចិត្តកងកម្លាំងឲ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតប្រជែងគ្នា។
ជាក់ស្តែងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆ្នាំ២០២០ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូរឡាំពិក ប្រកបដោយភាពស្វាហាប់៕