(ភ្នំពេញ)៖ ស្របពេលនៃយុគសម័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយក្នុងចំណោមធនាគារធំៗទាំង ៥នៅកម្ពុជាបានដាក់ឱ្យ ប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើតាមទូរស័ព្ទដៃរបស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើនយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើសាច់ប្រាក់ និងមិនអស់កម្រៃសេវា។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យថា មុខងារ ស្កេន-ទូទាត់ នេះអាចឱ្យអតិថិជនផ្ទេរ និងទទួលប្រាក់តាមរយៈការស្កេន QR Code ដែលមាន នៅលើកម្មវិធីសេវាធនាគារចល័តប្រាសាក់ ដើម្បីសម្រួលដល់ការចាត់ចែងសាច់ប្រាក់ក្នុងការប្រកបអាជីវកម្មរបស់អតិថិជន ឬទូទាត់លើថ្លៃទំនិញ និងសេវាតាមហាងនានា ដែលមានដំឡើង QR Code នៅទូទាំងកម្ពុជា ដោយមិនចាំបាច់ចំណាយលើការថ្លៃសេវា។ គ្រប់អតិថិជន និងទទួលបានការរីករាយក្នុងការស្កេន-ទូទាត់ តាមរយៈការបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ជាមួយនឹងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់។
សូមបញ្ជាក់ថា ប្រាសាក់ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង ៥នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត ២០០ទីតាំង ព្រមទាំងបុគ្គលិកជិត ៩,០០០នាក់៕