(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ខ្លួននឹងរៀបចំសិក្ខាសាលា ស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សម្តៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឲ្យ សាធារណជនមានការភាន់ច្រឡំ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖