(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបណ្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការរាជធានី-ខេត្តទាំង២៥ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគ្រោះថ្នាក់ និងជនរងគ្រោះ, រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបញ្ចៀសបានកកស្ទះ ដែលធ្វើឲ្យប៉ះពាល់ និងការខាតបង់នូវអត្ថប្រយោជន៍និងសង្គម។
លើកកម្ពស់ថែមទៀតនូវស្មារតីចូលរួមគោរពអនុវត្តច្បាប់ប្រើប្រាស់, ដាក់ចេញវិធានការដើម្បីពង្រឹងគុណភាព ក្នុងការដោះស្រាយច្បាប់ស្តីពីចរាចរណ៍, រៀបចំកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេសបម្រើប្រតិបត្តិការ៕