Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយអាវុធហត្ថរាជធានីភ្នំពេញ សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង

06-02-2020 14:47

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ០១រូប ដែលកំពុងចូលសម្រាកព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត គឺលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយការឈឺឆ្អាលនិងយកចិត្តទុកដាក់បំផុត។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏នាំយកថវិកា ទឹកសុទ្ធ ភេសជ្ជ:ចម្រុះ និងផ្លែឈើស្រស់ ជូនដល់អ្នកជម្ងឺជាអំណោយសួរសុខទុក្ខផងដែរ៕