(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»។
សន្និសីទមានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានជ្រាបអំពី សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សូមទស្សនាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មាននៅខាងក្រោមនេះ៖