Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តខ្នាតធំតែងតែបុកទម្លាយរបងសាលាអង្គការសម្រាប់កុមារពិការខ្សោយសតិបញ្ញា និងអូទីហ្សឹមកម្ពុជា នៅក្រុងតាខ្មៅ, នាយកសាលាសំណូមពរឲ្យមានការទប់ស្កាត់ (Video inside)

06-02-2020 10:54

(កណ្ដាល)៖ លោក ចាន់ សារិន នាយកប្រតិបត្តិអង្គការ «ជំនួយ នៃក្ដីសង្ឃឹមសម្រាប់សហគមន៍ កុមារពិការខ្សោយសតិបញ្ញា និងអូទីហ្សឹមកម្ពុជា» ហៅកាត់ «HHC» បានសំណូមពរដល់អាជ្ញាធរ ខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់បញ្ហារថយន្តខ្នាតធំខ្លះ ពេលរាល់ដងចុះពីស្ពានព្រែកសំរោង តែងតែជ្រុលបុកទម្លាយរបងសាលាជាញយដង ដែលជាក្តីបារម្ភណ៍ខ្លាំង ខ្លាចក្រែងមានគ្រោះថ្នាក់ ដល់កុមារខ្សោយសតិបញ្ញានៅទីនេះ។

លោក ចាន់ សារិន បានសំណូមពរយ៉ាងដូច្នេះ នៅក្នុងការសម្ភាសន៍មួយរវាងអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅឯរង្វង់មូលគល់ស្ពានព្រែកសំរោងនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកថា ករណីរថយន្តបុកទម្លាយរបងសាលានេះ មានចំនួន ៣លើកមកហើយ ដែលគ្រោះថ្នាក់ម្ដងៗ ធ្វើឲ្យមានការភ័យខ្លាចជាខ្លាំងដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។

ទន្ទឹមនឹងសារសំណូមពរនេះលោក ចាន់ សារិន បានស្នើសុំអគារមួយខ្នងកម្ពស់ ២ជាន់ ស្មើរនឹង ៨បន្ទប់ផងដែរ ព្រោះអគារចាស់ មានសភាពទ្រុឌទ្រោមបើទោះបីជាលាបពណ៌មើលឃើញថ្មី យ៉ាងណាក៏ដោយ៕

សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ចាន់ សារិន ខាងក្រោមនេះ៖