(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧៥ ឈានចូល ៧៦ឆ្នាំ របស់សម្ដេច ដែលសារលិខិតនោះមានខ្លឹមសារថា៖
«ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្ញុំនិងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួម សម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្តី វិបុលសុខបវរមហាប្រសើរគ្រប់ប្រការ សូមបានប្រកបដោយសុខភាព ល្អបរិបូរកាយពលរឹងមាំ បញ្ញា ភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ»។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះសម្ដេចវិបុលសេនាភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់ អស់កម្លាំង កាយចិត្ដ ប្រាជ្ញា ស្មារតី ពេលវេលានិងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតសក្តានុពល ឧត្តមភាព រួមចំណែកក្នុងការធានាដល់ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅ មានទំនុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន និងទទួលបាន ជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ក្នុងការពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំ «សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោកទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធ ពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅៗ ជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖