(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់លោក យិន ឃុនផយ ជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី, លោក ឡាំ ហេងហួត ជាអនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
បើតាមព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក ច័ន្ទ លំផាត់ ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើរដ្ឋមន្ត្រី ព្រមទាំងតែងតាំង និងផ្តល់ឋានៈមន្ត្រី ៥រូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖
* ទី១៖ លោក នៃ គន្ធ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
* ទី២៖ លោក ឈៀ ស៊ីដារ៉ា មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
* ទី៣៖ លោក គីម វីរៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
* ទី៤៖ លោក គន់ រ័ត្នមុនី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
* ទី៥៖ លោក ផៃ សុខុម៉ារ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
បើតាមព្រះរាជ្យក្រឹត្យ ព្រះមហាក្សត្រដដែល ក៏បានត្រាស់បង្គាប់តម្លើងឋានៈទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ២រូប រួមមាន៖
*ទី១៖ លោក ចយ ភាព មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក សេង សំបាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
លោក ឡាំង ហេងហួត
លោក យិន ឃុនផយ
លោក ច័ន្ទ លំផាត់ (ស្តាំ)
លោក នៃ គន្ធ (ឆ្វេង)
លោក គីម វីរៈ