(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ជួញដូរ១៧ករណី និងឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩៧០ករណី ឃាត់មនុស្ស១,៩៣៩នាក់ (ស្រី១១៨នាក់)៕