(ភ្នំពេញ)៖ ក្រុមហ៊ុនសាងសង់ផ្លូវធំៗចំនួន៨ ដែលទទួលបានគម្រោងសាងសង់ផ្លូវជាច្រើនខ្សែក្នុងខេត្តព្រះសីហនុ បានជ្រើសយកថែបម៉ាក «វី» សម្រាប់សាងសង់ផ្លូវរបស់ខ្លួន នៅក្នុងខេត្តមួយនេះ។
ក្រុមហ៊ុនទាំង៨នេះ បានចាប់ផ្តើមការសាងសង់ផ្លូវរបស់ខ្លួននៅចុងឆ្នាំ២០១៩ និងរំពឹងថាបញ្ចប់រាល់គម្រោងរបស់ខ្លួននៅក្នុងចុងត្រីមាសទីបី ឆ្នាំ២០២០។
ក្រុមហ៊ុនដែលបានប្រើប្រាស់ដែកថែបម៉ាកវីផ្តាច់មុខរួមមាន ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ត្រាក់សិន & ឌីវើឡុបមែន ក្រុមហ៊ុន វីធី អេនជីនារីង & ខនស្ត្រាក់សិន (ខេមបូឌា) ឯ.ក កងវិស្វកម្ម ១៧៨ និងក្រុមហ៊ុន ខេ.ប៊ី.អិកស៍ អ៊ិនវេសម៉ិន ឯ.ក ព្រមទាំងក្រុមហ៊ុនធំៗចំនួន៤ទៀត។
តំណាងផ្នែកលក់របស់ដែកថែបម៉ាក វី បានអះអាងថា ក្រុមហ៊ុនសាងសង់ផ្លូវ និងសំណង់ធំៗ តែងតែមានទំនុកចិត្តលើគុណភាពដែកថែបអ៊ីតាលីម៉ាក វី និងជ្រើសរើសដែកថែបអ៊ីតាលីម៉ាក វី សម្រាប់គម្រោងសាងសង់របស់ខ្លួន។
ដែកថែបអ៊ីតាលីម៉ាក វី ជាដែកថែបមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផលផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជាដោយក្រុមហ៊ុន ជីប ម៉ុង។
ដែកថែបអ៊ីតាលីម៉ាក វី គឺជាដែកថែប ដែលបានទទួលវិញ្ញាបនបត្រ ISO 9001:2008 បញ្ជាក់គុណភាព និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន អ្នកសាងសង់ និងវិស្វករនានា។
ដែកថែបអ៊ីតាលីម៉ាក វី ត្រូវបាននាំចូលដោយក្រុមហ៊ុន ជីប ម៉ុងដែលមានអាស័យដ្ឋាន #១៣៧, មហាវិថី ម៉ៅសេទុង, សង្កាត់បឹងកេងកង III, ខណ្ឌចំការមន រាជធានីភ្នំពេញ និងលេខទំនាក់ទនង ០៦៧ ៦៣៣ ២៣៣៕