(ភ្នំពេញ)៖ ហាងលក់សម្ភារសម្រាប់ដំណើកម្សាន្ដថ្មី «ដែលមានផលិតផលសម្បូរបែប» នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ នឹងជួយឲ្យអ្នកទេសចរណ៍កម្ពុជា អាចរៀបចំផែនការដំណើរកម្សាន្ដរបស់ខ្លួន បានកាន់តែងាយស្រួល តាមរយៈការផ្តល់ជូននូវផលិតផលជាច្រើនម៉ាកដ៏សម្បូរបែបដែលមានគុណភាពខ្ពស់ដូចជា Lojel និង Victorinox ស្ថិតក្រោមដំបូលហាងតែមួយ។
Travel Hub ដែលមានហាងចំនួន២ទីតាំងរួចជាស្រេចនៅរាជធានីភ្នំពេញ នាផ្សារទំនើបអ៊ីអន ភ្នំពេញ និងអ៊ីអន សែនសុខ នឹងចាប់ផ្តើមបើកសាខាថ្មីៗរបស់ខ្លួននាពេលឆាប់ៗនេះ នៅក្រុងសៀមរាប និងក្រុងព្រះសីហនុ ដើម្បីជាផ្នែកមួយនៃការពង្រីកសាខាទូទាំងប្រទេសរបស់ខ្លួន ដែលនឹងមានហាងចំនួន៩សាខា នៅត្រឹមចុងឆ្នាំនេះ។
ហាង Central Mall ដែលស្ថិតនៅក្បែរផ្សារធំថ្មី ក៏នឹងត្រូវប្តូរឈ្មោះទៅជាហាង Travel Hub មួយផងដែរ ដើម្បីបង្កើតឲ្យមានបណ្តាញហាងទូទាំងទីក្រុង ដែលលក់ផលិតផលប្រកបដោយគុណភាពខ្ពស់ ដូចជា វ៉ាលី សម្ភារផ្សេងៗសម្រាប់ធ្វើដំណើរ និងសម្លៀកបំពាក់សម្រាប់ការធ្វើដំណើរទៅក្រៅទីក្រុង ជាដើម។
Travel Hub ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Campore Group ហើយលោក David Ghani ប្រធានក្រុមហ៊ុននេះ បានបញ្ជាក់ថា៖ «ចំណុចដែលធ្វើឲ្យ Travel Hub មានលក្ខណៈពិសេសជាងគេនោះ គឺការដែលយើងផ្ដល់ជូនអតិថិជននូវផលិតផល ម៉ាកយីហោល្បីៗ ដែលមានគុណភាពខ្ពស់ជាច្រើនជម្រើស ក៏ដូចជាការផ្ដល់ជូនពួកគាត់ នូវអ្នកឯកទេសដែលអាចជួយផ្ដល់យោបល់ជូនដល់អ្នកដំណើរដ៏ឆ្លាតវៃរបស់កម្ពុជា ដែលស្វែងរកផលិតផលធ្វើដំណើរដែលពួកគាត់អាចជឿទុកចិត្តបាន»។
លោក David Ghani បានប្រាប់បន្តថា៖ «មនុស្សភាគច្រើន តែងមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគាត់ររៀបចំផែនការដំណើរកម្សាន្ដរបស់គាត់។ នោះហើយគឺជាមូលហេតុដែល Travel Hub ដាក់ពាក្យស្លោកថា «កន្លែងដែលការធ្វើដំណើររបស់អ្នកចាប់ផ្តើម»។ សូម្បីតែនៅមុនពេលដែលអ្នកចេញដំណើរ Travel Hub នឹងផ្តល់ដំបូន្មាន និងសេវាល្អៗបំផុតជាច្រើន ពីហាងដ៏ចំណានរបស់យើង ដែលមានលក់នូវផលិតផលធ្វើដំណើរដ៏មានប្រជាប្រិយភាពបំផុត និងមានយីហោល្បីៗដ៏គួរឲ្យទុកចិត្តជាច្រើន ទូទាំងពិភពលោក»។
យីហោល្បីៗជាច្រើនដែលហាង Travel Hub កំពុងតែលក់នាពេលបច្ចុប្បន្ន រួមមាន វ៉ាលី មកពីក្រុមហ៊ុន The North Face, Lojel, Victorinox, Wenger, Hideo Wakamatsu និង PacSafe។ សម្ភារៈបន្ទាប់បន្សំជាច្រើនដែលផ្តល់ជូននៅហាង Travel Hub រួមមាន ឧបករណ៍ភ្ជាប់បណ្តាញ (Adaptor) ខ្នើយធ្វើដំណើរ ឧបករណ៍ចល័ត និងកាបូបជាច្រើនប្រភេទមកពីយីហោល្បីៗជាច្រើន ដូចជា Travel Blue, Cabeau, Be Relax និង Lexingham។ ជាមួយគ្នានេះ ហាងក៏មានលក់សម្លៀកបំពាក់សម្រាប់ការធ្វើដំណើរចេញក្រៅពីទីក្រុងពីក្រុមហ៊ុន 5.11 ផងដែរ ដែលសាកសមសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង។
លោក David Ghani បានបញ្ជាក់ថា៖ «Travel Hub មានគោលបំណងចង់ផ្តល់ឲ្យអតិថិជនរបស់យើងជាមួយនឹងសម្លៀកបំពាក់ សម្ភារបន្ទាប់បន្សំ កាបូប និងវ៉ាលី ដែលអាចជឿទុកចិត្តបានបំផុត ជាពិសេសរាល់សម្ភារទាំងអស់ ដែលអ្នកដំណើរម្នាក់អាចនឹងត្រូវការដើម្បីបន្តធ្វើដំណើរកម្សាន្ត ទិញឥវ៉ាន់ ទៅកាន់ទីក្រុងបាងកក ឬសម្រាប់ការសម្រាកវិស្សមកាលបែបផ្សងព្រេងជាងនេះ នៅតាមជួរភ្នំក្រវាញ ក៏បាន។ ជម្រើសវ៉ាលីដ៏សម្បូរបែប នៅហាង Travel Hub ផ្តល់ជូនជាមួយនឹងការធានាលើគុណភាពផលិតផលរហូតដល់រយៈពេល១០ឆ្នាំ ដើម្បីផ្តល់ជំនឿទុកចិត្តទៅកាន់អតិថិជនរបស់យើង»។
ហាង Travel Hub នៅខេត្តសៀមរាប ត្រូវបានរំពឹងទុកថា នឹងបើកជាផ្លូវការនៅពាក់កណ្តាលខែកុម្ភៈ ខណៈដែលសាខានៅក្រុងព្រះសីហនុ ត្រូវបានរំពឹងទុកថា នឹងបើកដំណើរការនៅដើមខែមីនា។ លោក Ghani បានឲ្យដឹងថា ទីតាំងរបស់សាខាថ្មីទាំងនេះ ក៏នឹងឆ្លើយតបទៅនឹងការកើនឡើងរបស់ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនកិច្ចនៅកម្ពុជាផងដែរ រួមជាមួយនឹងការផ្តល់ជូនតម្លៃដ៏ប្រកួតប្រជែង បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់ និងការជឿជាក់សម្រាប់អតិថិជន ទៅលើការទិញផលិតផលពិតមិនក្លែងក្លាយ ពីហាងលក់រាយប្រកបដោយកេរិ៍តឈ្មោះមួយ។
ស្របពេលដែលប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា មានការកើនឡើង តម្រូវការនៃការធ្វើដំណើរក៏កើនឡើងផងដែរ ខណៈដែលកំណើនអ្នកធ្វើដំណើរទៅក្រៅប្រទេស កើនឡើងប្រមាណជា ១៥% ក្នុង១ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយជាមួយគ្នានេះ វិស័យទេសចរណ៍ក្នុងស្រុកក៏កើនឡើងឥតឈប់ឈរផងដែរ។ នេះយោងទៅតាមស្ថិតិរបស់ក្រសួងទេសចរណ៍៕