(ភ្នំពេញ)៖ នៅម៉ោង៧៖០០នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈដែលរងការខូចខាតដោយគ្រោះអគ្គិភ័យ មានម្ចាស់ឈ្មោះ ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មូលហេតុដែលនាំឲ្យឆេះ ដោយសារតែធ្លាយស៊ីទែនហ្គាស បណ្តាលឲ្យមានអគ្គិភ័យ តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

គ្រោះអគ្គិភ័យនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១៩គ្រឿង ប្រើប្រាស់អស់ទឹក២៧ឡាន ទើបពន្លត់ចប់នៅម៉ោង៨៖០០នាទីយប់៕