Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ថវិកា ១០លាន ៤០ម៉ឺនរៀល ជួយដល់អ្នកជម្ងឺ មហារីកសុដន់ម្នាក់ នៅសង្កាត់ព្រែកកំពឹស! (Video inside)

04-02-2020 22:10

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយក្រុមការងារ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ លោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានជំងឺមហារីកសុដន់ ដំណាក់កាលទី៣ កំពុងសម្រាកព្យាបាលនៅផ្ទះរង់ចាំទទួលការវះកាត់។

ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរនេះ លោកស្រី ពុធ វណ្ណៈ ត្រូវចាក់ថ្នាំគីមី ចំនួន០៦លើកជាមុនសិន គឺ២១ថ្ងៃចាក់ម្តងរហូតគ្រប់០៦ដង ទើបឈានទៅ ធ្វើការវះកាត់។

ដោយមើលឃើញពីទំហំនៃការចំណាយព្យាបាលអស់ថវិកាច្រើន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ថវិកាឧបត្ថម្ភ ដល់លោកស្រី ពុធ វណ្ណៈ ដើម្បីជាការជួយសម្រាលបន្ទុកចំណាយចំនួន ១០លាន ៤០ម៉ឺនរៀល (១០,៤០០,០០០៛) ក្នុងនោះមានថវិការបស់លោកឧត្តមសេនីយ៍ឯកផ្ទាល់ ចំនួន ១០លានរៀល និង សាលាសង្កាត់ព្រែកកំពឹស ចូលរួម ៤០ម៉ឺនរៀល(៤០០,០០០៛) ព្រមជាមួយភេសជ្ជៈគ្រប់មុខចំនួន ០៨កែស ជាអំណោយសួរសុខទុក្ខផងដែរ។

បន្ទាប់ពីបានសួរសុខទុក្ខអ្នកជំងឺរួច លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចុះត្រួតពិនិត្យមើល សាលាបុណ្យភូមិព្រែកកំពឹស ដែលឯកឧត្តមបានឧបត្ថម្ភថវិកាជួយជួសជុលកែលម្អឡើងវិញ និងសន្យាថានឹងបំពាក់ អំពូលសូឡា ឲ្យបានគ្រប់សាលាបុណ្យភូមិ គ្រប់ភូមិទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹសទៀតផង៕