(ភ្នំពេញ)៖ មេធាវីតំណាងឲ្យក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៏ និងវិនិយោគ បានចេញមុខធ្វើការបដិសេធទៅនឹងបណ្ដាញព័ត៌មានអនឡាញមួយចំនួន ដែលបានផ្សព្វផ្សាយគ្មានការពិតធ្វើការចោទប្រកាន់មកលើក្រុមហ៊ុនថា បានឈូសឆាយ និងកាប់ដឹកជញ្ជូនឈើលក់ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះវិហារ ។
មេធាវីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយនិងប្រមូលផល អនុផលព្រៃឈើតែនៅក្នុងរង្វង់ដែនដីសម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្មអនុញ្ញាត តែប៉ុណ្ណោះ ក្រុមហ៊ុនមិនបានធ្វើសកម្មភាព កាប់ឈើពីក្រៅឬឈូសឆាយហួសដែនកំណត់នោះឡើយ ហើយឈើដែលក្រុមហ៊ុនប្រមូលបានពីលើទីតាំង ដីដែលឈូសឆាយ ក្រុមហ៊ុនមិនបានដឹកឈើលក់ឡើយ គឺដឹកជញ្ជូនយកទៅចូលរោងចក្រ របស់ក្រុមហ៊ុនផលិតជាគ្រឿងសង្ហារឹម និងក្ដាកុងផ្លាកេដើម្បីលក់យកលុយបើកប្រាក់ខែឲ្យបុគ្គលិកកម្មករតែប៉ុណ្ណោះ។
ខាងក្រោមនេះជាលិខិតបំភ្លឺជាសាធារណៈរបស់មេធាវីក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៏ និងវិនិយោគ៖