(ភ្នំពេញ)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងកោតសរសើរចំពោះការរីកចម្រើន របស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ពិសេសរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបានននូវសន្តិសុខយ៉ាងល្អ។
ការបង្ហាញពីអារម្មណ៍បែបនេះរបស់លោក W.Patrick Murphy បានធ្វើឡើងក្នុងជំនួបជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
ក្រៅពីសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន ជាមួយនឹងបញ្ហាសន្តិសុខល្អហើយនោះ លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត Smart City ហើយការរៀបចំគម្រោងនេះ
រៀបចំឡើងដោយសហរដ្ឋអាមេរិក។ គម្រោងនេះ នឹងមានអត្ថប្រយោជន៍ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញ និងកណ្ដាលទីក្រុងផ្សេងទៀត។
លោកបន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរ នៅសហរដ្ឋអាមេរិក យើងបានធ្វើសន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជា គឺមានទីក្រុង ចំនួន៣ បានចូលរួម ក្នុងនោះមានទីក្រុងសៀមរាប, បាត់ដំបង និងរាជធានីភ្នំពេញ។ សហរដ្ឋអាមេរិក សន្យាថានឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ Smart City ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើងពីរបប ប៉ុល ពត ដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែដោយការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកបន្ដថា ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយផងដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំង របស់រាជធានីភ្នំពេញនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់ និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ។
ចំពោះបញ្ហាសំរាមលោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ពោលគឺអាច៦ ទៅ៧ខែទៀត បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរ ជាងនេះមិនខាន។
លោក ឃួង ស្រេង បានអះអាងថា ទំនាក់ទំនងរវាងរាជធានី និងបណ្តា នៃសហរដ្ឋអាមេរិកគិតចាប់ពីឆ្នាំ រាជធានីភ្នំពេញបានចុះហត្ថលេខាបង្កើតសម្ព័ន្ធ សហរដ្ឋអាមេរិក០៣ រួមមានទី១៖ ថ្ងៃខែមីនាឆ្នាំ២០១៣ ទីក្រុងនៃរដ្ឋ (Cleveland City, Tennessee), ទី២៖ ថ្ងៃខែមករា ឆ្នាំ២០១៥ ទីក្រុងនៃរដ្ឋម៉ាសាឈូសេត (Lowell City, Massachusetts) និងទី៣៖ ថ្ងៃខែមករា ឆ្នាំ២០១៩ ទីក្រុងនៃរដ្ឋកាលីហ្វរញ៉ា (Long Beach City, California)។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ទីក្រុងណាក៏មានបញ្ហានេះដែរ ដែលបញ្ហាទាំងនេះ គឺជាបញ្ហាទាំងអស់គ្នា៕