(ភ្នំពេញ)៖ អ្វីទៅដែលនឹងបង្ហាញដល់ពិភពលោកទាំងមូលក្នុងឆ្នាំ២០២០នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូនដែលគ្មានគូប្រៀបនេះ បន្ទាប់ពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាបន្ទាប់ពី ផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។
ដូច្នេះសូមរង់ចាំអ៊ុតមើលនូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែលនឹងមានលក្ខណៈកាន់តែពិសេសអស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំងដែលនឹងធ្វើការបង្ហាញផ្លូវការជាសាកលនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ!
សូមបញ្ជាក់ថាមហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក វេលាម៉ោង ១០៖០០នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២៖០០ នាទីរំលងអធ្រាត្រ នៅកម្ពុជាយើង។
ដូចនេះ អ្នកគាំទ្រសូមរង់ចាំមើលទាំងអស់គ្នា ថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃស្តេចកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចជា៖
*វេបសាយ និងហ្វេសប៊ុកផ្លូវការបស់ក្រុមហ៊ុនសាមសុង៖ www.samsung.com និង www.facebook.com/SamsungCambodia
សូមកុំខកខានក្នុងការទស្សនាថាតើ Samsung Galaxy ជំនាន់ថ្មី នេះ ទំនើបលើសពីភាពអស្ចារ្យកម្រិតណា!