(ភ្នំពេញ)៖ ឆាប់ឡើងប្រម៉ូសិនពិសេស ត្រឹម៤ម៉ឺនដុល្លារលោកអ្នកអាចទិញយូនីតមួយដ៏ស្រស់ស្អាតនៅក្នុងគម្រោងខុនដូ New Landmark ក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា គឺខេត្តព្រះសីហនុ, កាន់តែពិសេសរាល់ការទិញយូនីតនីមួយៗនៃគម្រោង New Landmark តាមរយៈ Realestate.com.kh នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗចំនួន៥% រហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ។
ជាមួយការបង់ប្រាក់កក់ដំបូងត្រឹម៣០% ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការធានាជួលត្រឡប់វិញពីម្ចាស់គម្រោងជាមួយអាត្រា១២% ក្នុងរយៈពេលពីរឆ្នាំ។
មានចម្ងាយត្រឹម២០០ម៉ែត្រ ពីឆ្នេរអូរឈើទាល ដែលជាឆ្នេរដ៏ល្បីឈ្មោះក្នុងខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជាមួយនេះ។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយ ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការរស់នៅ និងការវិនិយោគផងដែរ។ បច្ចុប្បន្ន ការសាងសង់របស់គម្រោងត្រូវបានបញ្ចប់ប្រហែលជា១២%ហើយ។
គម្រោង New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លិបកម្សាន្ត និងអគារពាណិជ្ជកម្ម ដែលមានហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិន និងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និងស្ប៉ា។ គម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមកពីប្រទេសចិន លើវិស័យសំណង់គឺក្រុមហ៊ុន China Construction Group។
ជាមួយទំហំអភិវឌ្ឍជាង ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark មានសាងសង់កន្លែងហាត់ប្រាណ អាងហែលទឹក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និងចំណតរថយន្តក្រោមដីជាច្រើនកន្លែង។ នៅក្នុងគម្រោងនេះទាំងមូល មានយូនីតសរុបទាំងអស់ ៤,១២៤ ដែលយូនីតចំនួន៣,៤១៩ជាអាផាតមិន ហើយយូនីតផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ យូនីតនៅក្នុងគម្រោង New Landmark មានទំហំផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោ រហូតដល់យូនីតដែលមានបន្ទប់គេងពីរជាមួយទំហំចាប់ពី ៣០ ទៅ៥១ម៉ែត្រការ៉េ។
ចំណុចពិសេសផ្សេងៗនៃគម្រោង New Landmark គ្រប់យូនីតនីមួយៗត្រូវបានធ្វើការរចនា និងតុបតែងដោយយកចិត្តទុកដាក់បំផុតជាមួយការប្រើប្រាស់ និងបំពាក់ឧបករណ៍បរិក្ខារទំនើបទាន់សម័យ និងមានគុណភាពល្អ ដើម្បីធានាបាននូវផាសុកភាពរបស់អ្នករស់នៅ និងផ្ដល់ជូនពួកគេនូវផ្ទះមួយដែលមានគុណភាពល្អ ពិសេសមានទំហំធំរហូតដល់១០៦ ម៉ែត្រការ៉េ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់៣៧ជាន់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។
អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និងការប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត នៅក្នុងអគារនេះក៏មានដំឡើងប្រព័ន្ធចម្រោះទឹកដែលអាចអនុញ្ញាតឲ្យអ្នកពិសាទឹកចេញពីក្បាលរ៉ូប៊ីណេដោយផ្ទាល់ផងដែរ៕