(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ពីការខកខានមិនបានអញ្ជើញទៅកាន់ប្រទេសកូរ៉េកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារស្ថានភាពជំងឺរបស់ម្តាយក្មេក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឆ្លើយតបចំពោះការលើកឡើថា សម្តេចគិតពីគ្រួសារច្រើនជាងការងារជាតិ។ សម្តេចតេជោ បានថ្លែងថា បើត្រឹមតែម្តាយមិនគិតផង តើពួកគេគេគិតពីប្រជាពលរដ្ឋរបៀបណា?
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចំអកដល់អ្នកធ្វើបាតុកម្មប្រឆាំងសម្តេច។ សម្តេចតេជោ បានថ្លែងថា ស្មានតែមហាបាតុកម្មនោះលិចទីក្រុងសេអ៊ូលទៅហើយ តែមានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។
* សម្តេចតេជោ បានថ្លែងថា មិនថាតែនៅកូរ៉េខាងត្បូងទេ នៅឯអាមេរិក និងនៅអឺរ៉ុប អ្នកប្រឆាំងសម្តេច មានចំនួនមិនស្មើនឹងអ្នកគាំទ្រសម្តេចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងកូរ៉េខាងត្បូង បានក្លាយទៅជាដន្លងនឹងគ្នាហើយ។
* សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង សម្តេចនឹងលើកឡើងពីការរិះរកវិធីឱ្យកូនខ្មែរកាត់កូរ៉េ បានចេះភាសាខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ខ្មែរនៅកូរ៉េ ដែលបានចំណាយពេលជួបទទួលសម្តេចនៅកូរ៉េ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ការផ្តើមដំណើរទស្សនកិច្ចនៅកូរ៉េនាឆ្នាំ១៩៩៦ និងការសម្រេចចងចំណងការទូតជាមួយកូរ៉េ បានហុចផ្លែផ្កាយ៉ាងណាទៅហើយ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវអតីតកាលរវាងកម្ពុជា និងកូរ៉េ បានឆ្លងកាត់នូវស្ថានភាពលិចអណ្តែត។
* សម្តេចតេជោ បានថ្លែងថា ការលិចអណ្តែតនេះ ដោយសារបញ្ហានៅឧបទ្វីបកូរ៉េ និងសង្គ្រាមត្រជាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះរវាងកូរ៉េខាងជើង និងខាងត្បូង ធ្វើឱ្យនយោបាយការទូតរបស់កម្ពុជាមានការប្រែប្រួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឹងប្រែងក្នុងការធ្វើឱ្យមានតុល្យភាពរវាងកូរ៉េខាងត្បូង និងខាងជើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការវិវឌ្ឍន៍នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង រហូតឈានដល់កូរ៉េខាងត្បូង ព្រមបង្កើតស្ថានទូតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការពន្យល់របស់សម្តេច កូរ៉េខាងត្បូង បានយល់ព្រមដំឡើងកម្រិតពីស្ថានបេសកកម្មទៅជាស្ថានទូត ពីតំណាងបេសកកម្ម ទៅជាឯកអគ្គរដ្ឋទូត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង មកដល់ពេលបច្ចុប្បន្នទទួលបានជោគជ័យខ្លាំងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនសម្តេចមិនចុះហត្ថលេខាចងការទូតជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំ១៩៩៦ទេ ច្បាស់ជាមិនមានវត្តមានពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនាពេលនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពេលកម្ពុជា សម្រេចចងការទូតជាមួយកូរ៉េខាងត្បូង គឺមានការព្រួយបារម្ភប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ជាមួយកូរ៉េខាងជើង។
* សម្តេចតេជោ បានថ្លែងថា វាមិនយុត្តិធម៌ឡើយ ដែលកូរ៉េខាងជើង និងខាងត្បូង មានអាសនៈនៅអង្គការសហប្រជាជាតិ តែកម្ពុជាមិនអាចធ្វើទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែបញ្ហានេះហើយ ទើបសម្តេចតែងប្រាប់ទៅមន្ត្រីការទូតថា ការសម្រេចចិត្តផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេស គឺត្រូវយកផលប្រយោជន៍ជាតិ និងឯករាជ្យជាតិជាចម្បង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាសច្ចភាពប្រវត្តិសាស្ត្រ ដែលគេមិនអាចយកដៃទៅបាំងបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក លី ម្យុងបាក់ បានបង្ហាញប្រវត្តិជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សម្តេច ក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាព ដែលបានប្រឹងប្រែងសម្របសម្រួលឱ្យមានកិច្ចប្រជុំកំពូលខួបទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលធ្វើឡើងប៊ូសាន កាលពីឆ្នាំ២០១៩។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញមោទនភាពផងដែរ ដែលកម្ពុជា បានសម្របសម្រួលឱ្យមានការលើកកម្រិតទំនាក់ទំនងមេគង្គ និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ បើនិយាយពីចំនួនពលរដ្ឋខ្មែរមកនៅកូរ៉េ មានដល់ទៅ ៦៥,៥០០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ពលរដ្ឋដែលរស់នៅកូរ៉េខាងត្បូង រួមមាន៖ ចិន១លាន ១សែននាក់, ថៃ ២០ម៉ឺននាក់, ហ្វីលីពីន ៧៨,០០០នាក់, វៀតណាម ២២ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ថៃកំពុងខ្វះពលករយកពីកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តែហេតុអ្វីបានជាពលរដ្ឋថៃទៅធ្វើពលករនៅកូរ៉េរហូតដល់ជាង ២ម៉ឺននាក់?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃមិនមានពលករធ្វើការនៅថៃនោះទេ តែមាននៅមជ្ឈឹមបូព៌ាជាច្រើនទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនចង់ឱ្យពលរដ្ឋខ្មែរធ្វើការនៅកូរ៉េខាងត្បូងមិនលំបាកទេ គឺគ្រាន់តែលុបកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងជាការស្រេច ប៉ុន្តែសម្តេចមិនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយថៃ ក៏ដូចគ្នាបើមិនចង់ឱ្យពលរដ្ឋទៅធ្វើការនៅថៃ គឺលុបកិច្ចព្រមព្រៀងជាមួយថៃជាការស្រេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករខ្មែរដែលរស់នៅមិនស្របច្បាប់នៅកូរ៉េខាងត្បូងប្រមាណជា ៧ពាន់នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករខ្មែរមិនស្របច្បាប់មួយចំនួន ដើម្បីបានរស់នៅកូរ៉េខាងត្បូង គឺប្រឹងជេររាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវមើលឱ្យឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអរគុណណាស់ដល់ថៅកែកូរ៉េ ដែលបានវាយតម្លៃខ្ពស់ចំពោះពលកម្មពលករខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំថៅកែកូរ៉េខាងត្បូង ជួយមើលថែទាំចំពោះពលករខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនឱ្យពលករទៅធ្វើការនៅក្រៅប្រទេស ហើយឱ្យធ្វើបាបសង្កត់សង្កិននោះទេ។
* សម្តេចតេជោ ហ៊ុន សែន សរសើរលោក ឡេង ណាវ៉ាត្រា ដែលបានប្រែខ្លួនពីពលករ ទៅជាអ្នករកស៊ីលើវិស័យអចនទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២០១៩ ទំហំពាណិជ្ជកម្ម ៧៧៨លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានាំទៅកូរ៉េខាងត្បូង មានប្រមាណ ៣៣៥លានដុល្លារ ខណៈកម្ពុជា នាំពីកូរ៉េមានប្រមាណ ៦៩៦លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងពាណិជ្ជកម្មនេះ បានផ្តើមចេញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានសាទរចំពោះការនាំស្វាយចេញទៅលក់នៅកូរ៉េខាងត្បូង តែសម្តេចណែនាំឱ្យពិនិត្យនូវគុណភាព ដើម្បីចៀសវាងការលក់ផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រិះរកវិធីពង្រីកទីផ្សារនៅកូរ៉េខាងត្បូងឱ្យកាន់តែធំថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងកូរ៉េខាងត្បូងអាចចាប់ដៃគ្នាបាន ព្រោះតែសុឆន្ទៈ និងការរកស៊ីជាមួយគ្នាបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារអាមេរិក។ ឆ្នាំ២០១៩កន្លងទៅ ជំនួយឥតសំណងមាន ១៧លានដុល្លារ និងឆ្នាំ២០២០ គ្រោងផ្តល់ ២៤លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍ប្រមាណ ៨៨៩លានដុល្លារ បើកប្រើប្រាស់ ៤៤២លានដុល្លារ។ ត្រៀមផ្តល់នៅឆ្នាំ២០១៩ ដល់២០២៣ ប្រមាណ ៧០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន១០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាឡើងវិញផ្លូវជាតិលេខ២ លេខ២២ ដែលបើកការដ្ឋាននៅថ្ងៃទី១១ ខែកុម្ភៈ ទទួលបានកម្ចីពីកូរ៉េខាងត្បូង។ ផ្លូវជាតិ៤៨ បំបែកពីផ្លូវជាតិលេខ៤ ទៅកោះកុង ក៏ប្រើកម្ចីរបស់កូរ៉េខាងត្បូងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបំណងស្នើកូរ៉េខាងត្បូង ផ្តល់ជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកស្រុកស្ទឹងត្រង់បានធ្វើនាយករដ្ឋមន្ត្រី៣រូបហើយ បូករួមទាំងសម្តេចផង។
* នាយករដ្ឋមន្ត្រីទាំង៣រូបនោះ រួមមាន៖ លោក អ៉ិន តាំ, លោក ហង់ ធុនហាក់ និង សម្តេចតេជោ ហ៊ុន សែន។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ពលករខ្មែរនៅកូរ៉េខាងត្បូង ឱ្យធ្វើការដោយគោរពច្បាប់នៅកូរ៉េ ហើយនិស្សិតខិតខំរៀនសូត្រ យកចំណេះជួយអភិវឌ្ឍន៍ប្រទេសវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយសប្តាហ៍ការហោះហើរវាងកម្ពុជា និងកូរ៉េខាងត្បូង មានប្រមាណ ៥០ជើង។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអញ្ជើញទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅទីនោះ បើរដ្ឋាភិបាលចិនអនុញ្ញាតឲ្យទៅ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហ៊ានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ រឿងអ្វីដែលសម្តេចមិនហ៊ានទៅវូហាន សួរសុខទុក្ខនិស្សិត។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យទាក់ទងទៅរដ្ឋាភិបាលចិន ដើម្បីរៀបចំដំណើរទៅទីក្រុងវូហាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំទៅអាកាសចរណ៍កម្ពុជា មិនឱ្យបិទការហោះហើរជាមួយចិននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់កើតជំងឺផ្លូវដង្ហើម «កូរ៉ូណា» នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱ្យតែរដ្ឋាភិបាលចិនអនុញ្ញាត សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការសម្រេចចិត្តរបស់សម្តេច ដោយមិនជម្លៀសពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងកាលពីអំឡុងឆ្នាំ២០១៥ ពេលកូរ៉េទាំងពីរប្រឈមនឹងការផ្ទុះសង្គ្រាម។ ដោយសម្តេចចាត់ទុកការសម្រេចចិត្តនោះ ជារឿងត្រឹមត្រូវមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនយល់មិនបាច់ពន្យល់ទេ ព្រោះពិបាកពន្យល់ណាស់សម្រាប់អ្នកធ្វើមិនយល់។ គ្មានអ្វីពិបាកជាងអ្នកមិនពិការភ្នែកធ្វើពិការ អ្នកមិនថ្លង់ ធ្វើជាថ្លង់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ចង់ត្រឡប់ពីកូរ៉េខាងត្បូង ទៅសួរសុខទុក្ខនិស្សិតនៅទីក្រុងវូហាន ព្រោះត្រូវហោះកាត់ប្រទេសចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះប្រទេសជាច្រើនសុទ្ធតែកើតមានជំងឺផ្លូវដង្ហើម «កូរ៉ូណា» ដូច្នេះបើបិទជើងហោះហើរត្រូវបិទទាំងអស់។ បច្ចុប្បន្នមានតែឡាវមួយប៉ុណ្ណោះ ដែលមិនទាន់មានកើតជំងឺនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់ទេ ចំពោះអ្នកដែលថ្លែងផ្ចាញ់ផ្ចាលសម្តេចរឿងថា រួមសុខរួមទុក្ខជាមួយចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើតមេរោគថ្មីៗនេះ គឺជាការបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងរួមគ្នាដោះស្រាយ។ សម្តេចតេជោ បានថ្លែងថា បញ្ហានេះគ្មានអ្វីក្រៅពីការប្រឹងប្រែងរួមគ្នាដោះស្រាយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងខាងជើង នៅតែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ពលករខ្មែរនៅកូរ៉េខាងត្បូងថា បើថ្ងៃមុខនៅកូរ៉េមានបញ្ហាអ្វីសុំកុំមានការស្លន់ស្លោរ។ បើពលរដ្ឋកូរ៉េខាងត្បូង រស់យ៉ាងម៉េច ត្រូវរស់នៅដូចគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើន ក្នុងការដាក់ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ជាជនជោគជ័យម្នាក់ នៅក្នុងនយោបាយកូរ៉េ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅតែបន្ត មិនធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តឱ្យមានការចរចារវាងកូរ៉េខាងជើង ជាមួយភាគីពាក់ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានស្ពាយយកសៀវភៅអប់រំទូន្មានរបស់បណ្ឌិត អ៊ូ ចុង និងបណ្តាំក្រុមង៉ុយ ទៅជូនពលករខ្មែរនៅកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលជាមួយនៅវេលាម៉ោង ១៧៖៣០នាទីម៉ោងនៅកម្ពុជា, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕