(សេអ៊ូល)៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់សណ្ឋាគារនាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹកពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំរើការងារនៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»៕