(ភ្នំពេញ)៖ ការជួបជុំមិត្តភ័ក្តិក្រោយបើកប្រាក់ខែជារឿងធម្មតាទៅហើយ តែនេះពិតជាសំណាងពេកហើយ ជួបជុំគ្នានាំមកនូវសំណាងល្អបានឈ្នះរង្វាន់ធំថែមទៀត អស្ចារ្យណាស់។

លោក ហេង ឈុនអ៊ឹម បុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជាថ្ងៃទី១០ មករា ជាថ្ងៃបើកប្រាក់ខែរបស់គាត់។

លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹងខ្ញុំចូលលុយគ្នាទិញ កម្ពុជា មួយកេស ហូបជុំគ្នា៤នាក់ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា៤នាក់ស្មើតែម្តង ព្រោះនេះរាប់ថាជាសំណាងរួម»

លោកបន្តថា៖ «ចំណែកដែលខ្ញុំត្រូវបាននោះ វាបានជួយខ្ញុំសងធនាគារបង្ហើយ ដែលខ្ញុំតឹងទ្រូងត្រូវសងអស់រាប់ឆ្នាំមកហើយ។ ជាពិសេសខ្ញុំត្រៀមទិញកាដូអនុស្សាវរីយ៍ដល់ភរិយាខ្ញុំនូវកងដៃមួយឈុតផងដែរ សម្រាប់ពាក់ចូលឆ្នាំចិន»

ពិសាដោយការទទួលខុសត្រូវ!