(កោះកុង)៖ អាជ្ញាធរក្រុងខេមរភូមិន្ទនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេនផ្សារដងទង់ក្រោមការដឹកនាំលោក ឈឹម ចិន អភិបាលរងក្រុង ព្រមទាំងកម្លាំចម្រុះជាច្រើននាក់។
លោក ឈឹម ចិន អភិបាលរងក្រុង បានឲ្យដឹងថា ការរៀបចំសណ្តាប់ធ្នាប់នេះគឺសំដៅទៅលើកការរៀបចំហេដ្ឋាសម្ព័ន្ធឲ្យមានសោភ័ណ្ឌភាពទីក្រុងស្អាត មានផាសុខភាព និងដើម្បីលើកស្ទួយផ្នែក វិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ.អន្តរជាតិ ចូលមកកំសាន្តលើកទឹកដីខេត្តកោះកុងបានច្រើនដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោក ឈឹម ចិន បានបន្តថា ការចុះរៀបចំសណ្តាប់ធ្នាប់អាជ្ញាធរបានមើលឃើញនូវភាពជាក់ស្តែង នៃការលក់ដូររបស់អាជីវករមានភាពអាណាធិបតេយ្យ ដោយមិនបានអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរក្រុង។
ការចុះរៀបចំសណ្តាប់ធ្នាប់ថ្ងៃនេះ គឺអាជ្ញាធរចង់មានរបៀបរាប់រយក្នុងការលក់ដូរហើយធ្វើយ៉ាងឲ្យបរិវេនជុំវិញបរិវេនផ្សារមានសោភ័ណ្ឌភាពស្អាតតែប៉ុណ្ណោះ ក្នុងការលើស្ទួយខេត្ត និងលើកស្ទួយវិស័យទេចរណ៍ផង។
ម៉្យាងលោកសូមឲ្យពលរដ្ឋព្រមទាំងអាជីវករទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ព្រោះខេត្តយើងកំពង់តែអភិវឌ្ឍន៍រាល់ថ្ងៃ ព្រោះពីបច្ចុប្បន្នភាព ប្រទេសជាតិយើងកំពង់មានសន្តិភាព ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យពិភពលោកទទួលស្គាល់លើឆាកអន្តរជាតិ៕