(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបើកវេទិកា ស្ដីពីអភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល លើកទី៤។ ពិធីនេះត្រូវបានធ្វើឡើងនៅ ទីស្ដីការក្រសួងមហាផ្ទៃ។
វេទិកានេះរៀបចំឡើង ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍន៍ភាព នៃវេទិកាស្តីពីភាពជា ដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដែលបានរៀបចំឡើងកាលពីពេលកន្លងទៅ។
គួរជម្រាបថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង ហើយមិនតម្រូវឲ្យជូនដំណឹងជាមុន ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានឡើយ៕