(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ប្រកាសថា នឹងធ្វើសន្និសីទសារព័ត៌មាន ជុំវិញលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ រយៈពេល២ថ្ងៃ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ របៀបវារៈនៃសន្និបាតរយៈពេល២ថ្ងៃនេះ គឺបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២០នេះ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្តដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃ ពោលគីនៅថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ២០២០។ សន្និបាតនេះបានធ្វើឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា៕