(ត្បូងឃ្មុំ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១១៖៤៣នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គិសនីត្បូងឃ្មុំ សូមធ្វើការផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ ភូមិត្រពាំងផ្លុង ភូមិត្រពាំងផ្លុងថ្មី ភូមិត្រពាំងព្រីង ភូមិព្រះផ្តៅ ភូមិទួលសង្កែ ភូមិក្បាលដំរី ភូមិត្រពាំងរំសែង ភូមិថ្មី ភូមិត្រាចខោល និងភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់ចំនួន០១ដើម ដោយសារមានរថយន្តបើកបុក កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរបង្គោល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៤៖០៦នាទីរសៀល៕