(ភ្នំពេញ)៖ ដូចការសន្យាកន្លងមក Suzuki តែងតែនាំយកនូវម៉ូដែលថ្មីៗ និងបំពាក់នូវបច្ចេកវិទ្យាចុងក្រោយមកបម្រើជូនសេចក្តីត្រូវការអ្នកប្រើប្រាស់យ៉ាងទៀងទាត់។

កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ ២០២០ម្សិលមិញ ក្រុមហ៊ុនបានបញ្ចេញលក់ Suzuki ពីរម៉ូដែល ព្រមគ្នាក្នុងថ្ងៃតែមួយគឺ Suzuki SmashV 2020 ប្រភេទចង្កឹះលេខ និង NEX.II 2020 ប្រភេទអូតូ ដែលសុទ្ធសឹងជាម៉ូពេញនិយមប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃនាពេលកន្លងមក ពិសេសប្អូនៗជាយុវជន យុវនារី។

ជាមួយម៉ូដែលថ្មីនេះ SmashV 2020 ត្រូវបានធ្វើការកែប្រែចំណុចសំខាន់មួយចំនួនដូចជា បំពាក់នូវតែមថ្មីប្រភេទ៣ឌី (3D) ចង្កៀងមុខបន្ថែមផ្ទៃពណ៌ខៀវសងខាង កុងទ័ររចនាថ្មី ជាមួយនឹងចំណុចពិសេសផ្សេងទៀតរួមមាន ឃ្លុបក្រោមកែបធំ ចំណុះធុងសាំងធំ រហូតដល់ ៤.៥លីត្រ ទទឹងតួតូចច្រឡឹងធ្វើឱ្យសន្សំសំចៃប្រេង។ ពិសេសកម្លាំងម៉ាស៊ីនខ្លាំងរហូតដល់ ១១៣សេសេ ដែលម៉ាកផ្សេងមានត្រឹម ១១០សេសេ សម្រាប់ប្រភេទចង្កឹះលេខដូចគ្នា។

ជាមួយគ្នានោះដែរ វត្តមានរបស់ Suzuki Nex.II ២០២០ នៅពេលនេះពិតជាមានសារៈសំខាន់ ដើម្បីបន្ថែមនូវម៉ូដែល លេខអូតូក្នុងត្រកូល Suzuki ឱ្យកាន់តែសំបូរបែបបន្ថែមលើម៉ូដែលបច្ចុប្បន្ន ដែលមានស្រាប់ សម្រាប់ជាជម្រើសកាន់តែប្រសើរដល់បងប្អូននិយមប្រើប្រាស់ប្រភេទលេខអូតូ ក្នុងទីក្រុង និងទីប្រជុំជនធំៗ នៅពេលនេះ។

តាមការបញ្ជាក់របស់ Nobuo Kidokoro នាយករោងចក្រ Suzuki ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា Nex.II ម៉ូដែលថ្មីត្រូវបានរចនាឡើងជាមួយពណ៌ម៉ាត់ទឹកប្រាក់ភ្លឺរលោង និង បន្ថែមនូវការរចនាពីរពណ៌ ខណៈម៉ាកផ្សេងពុំទាន់មានម៉ូដែលណាដែលរចនាឡើងពីរពណ៌នោះឡើយ។

លោកបន្ថែមថា ការរចនាបែបនេះពិសេសសម្រាប់តែទីផ្សារប្រទេសកម្ពុជាមួយគត់ដែលកាន់តែទាក់ទាញ និងត្រូវចិត្តអ្នកប្រើប្រាស់គ្រប់វ័យ៕