(កំពង់ឆ្នាំង)៖ នារីរងគ្រោះឈ្មោះ ឃ្លោក សុខនាង អាយុ ២០ឆ្នាំ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤ ៖១៤នាទីរសៀល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ។
សពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅគេហដ្ឋានស្រុកកំណើតភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ក្រោយទទួលបានព័ត៌មាន នៃការទទួលមរណភាពរបស់សមាជិកបក្ស នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំណាងក្រុមការងារថ្នាក់កណ្តាលខេត្តស្រុកចុះជួយឃុំផ្លូវទូក ក្រោមការណែនាំ របស់លោក សោម ភិរុណ ប្រធានក្រុមការងារចុះជួយឃុំផ្លូវទូក បាននាំនូវឧបត្ថម្ភថវិកាចំនួន ១០០០០០រៀល និងអង្ករ ៥០គក្រ ជូនដល់គ្រួសារនៃសព។
នៅក្នុងឱកាសនោះ តំណាងក្រុមការងារ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារនៅពេលនេះ៕