Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មនុស្សស្លាប់កើនដល់២៥៩នាក់ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនលើស១១,០០០ករណីហើយ (Video inside)

01-02-2020 07:30

(ប៉េកាំង)៖ អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈមនុស្សចំនួនលើស១១០០០នាក់ទៀតបានឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលរបស់ចិនបានឲ្យដឹងថា មានមនុស្សចំនួន២៤៣នាក់បានធូរស្បើយពីជំងឺផ្លូវដង្ហើមកូរ៉ូណា។