(ភ្នំពេញ)៖ បុរសម្នាក់ចូលហាងម៉ាស្សាមួយកន្លែង នៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ មិនឲ្យលុយគេ ហើយចេញមកវិញទាញកាំភ្លើង AK បាញ់រះជិត១០គ្រាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយបង្កហេតុខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណៈកម្លាំងសមត្ថកិច្ច កំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនខ្មាន់កាំភ្លើងធ្វើការសួរនាំ និងផ្ដន្ទាទោសតាមផ្លូវច្បាប់។
យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់នេះ មិនទាន់ដឹងច្បាស់នៅឡើយទេ៕