(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះ ករណីប្រើប្រាស់១៨ករណី, ជួញដូរ១០ករណី, ដាំដុះ១ករណី និងឃាត់ខ្លួនជនសង្ស័យ៤៥ នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៣១ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦៩២ករណី ឃាត់មនុស្ស១,៥០៤នាក់ (ស្រី៨១នាក់)៕