(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាពេលវេលាដែលប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវទៅបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា។ ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ មិនត្រូវបានភ្ជាប់គ្នាជាមួយវិក្កយបត្រអគ្គិសនីទៀតនោះទេ។
តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញកន្លងទៅ សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ ក្រោយរយៈពេល១៥ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ទៅតាមច្បាប់។
គួរជម្រាបថា អនុលោមតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើត «រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ» ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រង ការផ្ដល់សេវាប្រមូលសំរាម និងសំណល់រឹង៕